Advertisement

Main Ad

ដំណើរសិក្សានៅព្រំដែនកម្ពុជា-វៀតណាម


 នេះគឺជាដំណើរសិក្សានៅព្រំដែនកម្ពុជា-វៀតណាម ត្រង់ភូមិសាស្ត្រខេត្តមណ្ឌលគិរីដែលជាផ្លូលំហូជីមិញ ដែលជាប់នឹងខេត្តចំនួន៣នៃប្រទេសវៀតណាមគឺ៖

- ខេត្តមណ្ឌលគិរីជាប់នឹងខេត្តដាក់ឡាក់ មានព្រំដែនប្រវែង៧៣គីឡូម៉ែត្រ

- ខេត្តមណ្ឌលគិរីជាប់នឹងខេត្តដាក់ណុង មានប្រវែង១៣៣គីឡូម៉ែត្រ

- ខេត្តមណ្ឌលគិរីជាប់នឹងខេត្តប៊ិញភឿក មានប្រវែង៨០គីឡូម៉ែត្រ

        ចម្ងាយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីមានប្រវែងសរុប៣១៤គីឡូម៉ែត្រ និងមានបង្គោលទោលសរុបចំនួន១១បង្គោល បង្គោលភ្លោះមានចំនួន១៣បង្គោល និងបង្គោលត្រីមានចំនួន៤ទីតាំង សរុបទាំងអស់មានចំនួន២៦ទីតាំង។ ចំណែកបង្គោលទោល និងបង្គោលបំពេញបន្ថែមសរុបមានចំនួន៣៩២។

សូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅទីនេះ ដោយនៅក្នុងរយៈចម្ងាយជាង៣០០គីឡូម៉ែត្រនេះ កន្លងមក យើងត្រូវចំណាយ២ខែក្នុងការធ្វើដំណើរ ​ប៉ុន្តែឥឡូវនេះ យើងធ្វើដំណើរពីបង្គោលលេខ៤៨ដល់បង្គោលលេខ៤១ ប្រើប្រាស់ពេលត្រឹមតែ៥ម៉ោងប៉ុណ្ណោះ។

Post a Comment

0 Comments