Advertisement

Main Ad

RAC 002.សារៈសំខាននៃការស្រាវជ្រាវ លោកស្រីបណ្ឌិត អេង នេត្រា

 



មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា៖ RAC 002.សារៈសំខាននៃការស្រាវជ្រាវ លោកស្រីបណ្ឌិត អេង នេត្រា
#រាជបណ្ឌិត្យសភាកម្ពុជា ( RAC) រាជបណ្ឌិត្យសភាកម្ពុជា មានកិតិ្តយសសូមជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានាមេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានិងរៀបចំកិច្ចពិភាក្សាតុមូល ស្តីពី៖ «សារៈសំខាន់នៃការស្រាវជ្រាវ» ដោយមានការអញ្ជើញចូលរួមពីវាគ្មិន ៥ រូប៖ ១. ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម សមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា ២. លោកស្រីបណ្ឌិត អេង នេត្រា នាយកស្រាវជ្រាវ នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ៣. ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ៤.​ ឯកឧត្តមបណ្ឌិត បេងហុង សុជាតិខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា ៥. លោកបណ្ឌិត ឆេង គីមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
នៅថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជួន ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០នាទីព្រឹក នៅសាលមរតកសិល្បៈខ្មែរជាន់ទី៤ អគារឥន្រ្ទទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។ -លោកស្រីបណ្ឌិត អេង នេត្រា នាយកស្រាវជ្រាវ នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) «លោកស្រីបណ្ឌិត អេង នេត្រា៖ ការស្រាវជ្រាវជាក់លាក់អាចឈានទៅរកការសម្រេចចិត្តបានប្រសើរ» (រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងនាមអ្នកស្រាវជ្រាវដែលមានបទពិសោធន៍ការងាររយៈពេលជិត១០ឆ្នាំ លោកស្រីបណ្ឌិត អេង នេត្រា នាយកស្រាវជ្រាវនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានចាត់ការស្រាវជ្រាវជាជម្រើសអាទិភាពមួយក្នុងដំណើរការអភិវឌ្ឍស្ថាប័ន និងប្រទេសជាតិ។ លោកស្រីបណ្ឌិតបានលើកឡើងថា ប្រទេសជាតិជឿនលឿនតែងផ្តល់តម្លៃខ្ពស់ដល់ការស្រាវជ្រាវជាក់លាក់ ដោយការស្រាវជ្រាវនេះអាចឈានទៅរកការសម្រេចចិត្តក្នុងដំណើរការអភិវឌ្ឍប្រទេសបានល្អប្រសើរប្រកបដោយនិរន្តរភាព។

Post a Comment

0 Comments