Advertisement

Main Ad

RAC 004.សារៈសំខាននៃការស្រាវជ្រាវ ឯកឧត្តមបណ្ឌិត បេងហុង សុជាតិខេមរ៉ូ

 



មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា៖ RAC 004.សារៈសំខាននៃការស្រាវជ្រាវ ឯកឧត្តមបណ្ឌិត បេងហុង សុជាតិខេមរ៉ូ #រាជបណ្ឌិត្យសភាកម្ពុជា ( RAC) រាជបណ្ឌិត្យសភាកម្ពុជា មានកិតិ្តយសសូមជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានាមេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានិងរៀបចំកិច្ចពិភាក្សាតុមូល ស្តីពី៖ «សារៈសំខាន់នៃការស្រាវជ្រាវ» ដោយមានការអញ្ជើញចូលរួមពីវាគ្មិន ៥ រូប៖ ១. ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម សមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា ២. លោកស្រីបណ្ឌិត អេង នេត្រា នាយកស្រាវជ្រាវ នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ៣. ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ៤.​ ឯកឧត្តមបណ្ឌិត បេងហុង សុជាតិខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា ៥. លោកបណ្ឌិត ឆេង គីមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) នៅថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជួន ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០នាទីព្រឹក នៅសាលមរតកសិល្បៈខ្មែរជាន់ទី៤ អគារឥន្រ្ទទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។ - «ឯកឧត្តមបណ្ឌិត បេងហុង សុជាតិខេមរ៉ូ៖ គ្មានការស្រាវជ្រាវគឺគ្មានការអភិវឌ្ឍដោយចរីភាព » ឯកឧត្តមបណ្ឌិត បេងហុង សុជាតិខេមរ៉ូ បានមើលឃើញថា ការសិក្សាស្រាវជ្រាវជាស្នូលមួយសំខាន់ម្បងនៃការអនុវត្តការងារជាក់ស្តែងនៅលើគ្រប់វិស័យទាំងអស់។ ក្នុងន័យ ឯកឧត្តមបណ្ឌិតបានលើកឡើងជ្រុងមួយនៃសារៈ សំខាន់ក្នុងការស្រាវជ្រាវរបស់អគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថា អគ្គនាយកដ្ឋានលំនៅឋានតែងតែស្រាវជ្រាវប្រមូលទិន្នន័យជាក់លាក់ មុនពេលការតាក់តែង និងអនុវត្តគោលនយោបាយរបស់ខ្លួនក្នុងនោះរួមមាន ១. ការរៀបចំផែនការកសាងផែនការលំនៅដ្ឋានសមរម្យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង២. ការរៀបចំបែងចែកសម្បទានដីសង្គមកិច្ចជូនដល់ជនស៊ីវិល កងកម្លាំងប្រដាប់អាវុធដែលចូលនិវត្តន៍ និងកងកម្លាំងប្រដាប់អាវុធដែលនៅតាមខ្សែបណ្តោយព្រំដែនជាដើម។


Post a Comment

0 Comments