Advertisement

Main Ad

RAC 003.សារៈសំខាន់នៃការស្រាវជ្រាវ ដោយ បណ្ឌិត គិន ភា

 




#រាជបណ្ឌិត្យសភាកម្ពុជា ( RAC) រាជបណ្ឌិត្យសភាកម្ពុជា មានកិតិ្តយសសូមជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានាមេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានិងរៀបចំកិច្ចពិភាក្សាតុមូល ស្តីពី៖ «សារៈសំខាន់នៃការស្រាវជ្រាវ» ដោយមានការអញ្ជើញចូលរួមពីវាគ្មិន ៥ រូប៖ ១. ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម សមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា ២. លោកស្រីបណ្ឌិត អេង នេត្រា នាយកស្រាវជ្រាវ នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ៣. ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ៤.​ ឯកឧត្តមបណ្ឌិត បេងហុង សុជាតិខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា ៥. លោកបណ្ឌិត ឆេង គីមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) នៅថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជួន ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០នាទីព្រឹក នៅសាលមរតកសិល្បៈខ្មែរជាន់ទី៤ អគារឥន្រ្ទទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។ សូមគោរពអញ្ជើញចូលទស្សនាការចាក់ផ្សាយឡើងវិញនូវខ្លឹមសាររបស់ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៅក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «សារៈសំខាន់នៃការស្រាវជ្រាវ» នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នៅរាជបណ្ឌិត្យសភាកម្ពុជា។ សារៈសំខាន់នៃការស្រាវជ្រាវ ដោយ ឯកឧត្តមបណ្ឌិត គិន ភា Education is just as bright as the light in the dark. The more people learn, the more they know how priceless the education is.

Post a Comment

0 Comments